
Facebook Home ជាផ្នែកថ្មីមួយដែលទើបតែនឹងកើតមានឡើង ហើយត្រូវបានដាក់បញ្ចូលទៅក្នុង Android ផងដែរ។ ដោយ Facebook Home ទើបតែបង្កើត និងចាប់ផ្ដើមនេះធ្វើឲ្យអ្នកប្រើមិនទាន់អាចទទួលយកបាន ដូចនេះធ្វើឲ្យការដាក់ពិន្ទុនៅក្នុង Play Store បានតែ 2.3 ក្នុង ៥ ដែលជាចំនួនតិចបំផុតសម្រាប់កម្មវិធីថ្មីមួយនេះ។
អគនាយករបស់ Facebook នឹងត្រូវពិភាក្សាជាមួយនឹង Apple និង Microsoft អំពីការដាក់បញ្ចូល Facebook Home ថ្មីនេះទៅកាន់ iOS និង Windows Phone 8។
បើតាមដឹងនោះ Apple មិនងាយនឹងផ្ដល់ឲ្យ Facebook ធ្វើការដាក់បញ្ចូលជាដាច់ខាត ទោះជា Apple និង Facebook កំពង់សហការគ្នាក៏ដោយ រួមនឹងកម្មវិធី Build in Facebook នោះក្ដី។ ព្រោះ Apple មិនពេញចិត្តនឹងផ្ដល់ឲ្យមានកម្មវិធីដែលអាចបើកនៅលើ Lock Screen បានឡើយ ដើម្បីជៀសវាងការវាយប្រហារ និងបំបែក Passcode បាន។
មតិយោបល់