ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងមានទិសដៅស្របគ្នាមិនស្គាល់ម៉ាកនៅខេត្តព្រះសីហនុ

ព្រះសីហនុ​​​​ : វេលាម៉ោង 7:45 ថ្ងៃទី២៧.០១.២០២៣ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូ ១គ្រឿងម៉ាក ហុងដា ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ពោធិសាត់ ១,L៩៧០៥ បើកបរដោយឈ្មោះ ខឿន ខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ កម្មករ មានទីលំនៅភូមិ ពូធឿង ឃុំ បិតត្រាំងស្រុកព្រៃនប់-ខេត្តព្រះសីហនុ មានទិសដៅ ពី ព្រះសីហនុ ទៅភ្នំពេញ។លុះមកដល់ចំណុចខាងលើ បានប៉ះបុកនឹងរថយន្ត១គ្រឿងមានទិសដៅស្របគ្នាមិនស្គាល់ម៉ាក បានរត់គេចខ្លួនបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែង។

មតិយោបល់