ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ស្ថិតក្នុងអគារស្នាក់នៅរបស់បុគ្គលិក បន្ទប់លេខ៦៦០២ ជាន់ទី៦ ក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ វ៉ន ភារិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ចែកបៀរ កាស៊ីណូមួយកន្លែង មានស្រុកកំណើត ស្រុកបារាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យចុះដល់ទីតាំង ត្រួតពិនិត្យរួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់