ព័ត៌មានជាតិ

Ancelotti ក្លាយជាគោលដៅជំនួសប្រសិនបើ Man UTD មិនអាចសម្រេចនាំយកលោក Pochettino បាន

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Carlo Ancelotti នឹងក្លាយខ្លួន
ទៅជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ក្នុងរយ:ពេលខ្លីមួយនាពេលខាងមុខនេះ។

ប្រភពដដែលបានបន្តទៀតថាបិសាចក្រហម Man UTD ក្នុងស្ថានភាពនេះកំពុងតែពិចារណាតំណែងនេះទៅឲ្យលោក Ancelottiដែលបច្ចុប្បន្នកំពុងតែធ្វើការជាមួយនឹងក្លឹបអធិរាជស Real Madrid នៅឡើយនោះ។

គួរឲ្យដឹងដែរថាកន្លងមកបិសាចក្រហម Man UTD បានធ្វើការព្យាយាមទំនាក់ទំនងជាមួយនឹងគ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettinoឯណោះទេនៅចុងរដូវកាលនេះដើម្បីមកជំនួសតំណែងរបស់លោក Ralf Rangnick ប៉ុន្តែជឿជាក់ថាប្រសិនបើមិនជោគជ័យនោះលោក Ancelotti នឹងក្លាយជាគោលដៅបន្ទាប់ជាមិនខាន៕

មតិយោបល់