ភ្នំពេញៈ កាលពីវេលាម៉ោង ២១និង៤០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលមានបក្ខពួក៩នាក់ បានប្រព្រឹត្តនូវអំពើចោរកម្ម នៅចំណុចផ្លូវជាតិលេខ៤១ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ៖ ឈ្មោះចេង សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងប៉ះកង់រថយន្ត ស្នាក់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ៖១-ឈ្មោះ ឈន សាណូត ហៅឈន ពុយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែផ្សារ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមេក្លោង (គេចខ្លួន) ២-ឈ្មោះ ប៉ាណា រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ៣-ឈ្មោះស៊ឹម វ៉ៃយុ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ៤-ឈ្មោះរឿន រដ្ឋា ហៅទុយភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ៥-ឈ្មោះសែ សុត្រារិទ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតានួន សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន) ៦-ឈ្មោះសេង សុបញ្ញា ហៅអាញ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូចស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (បច្ចុប្បន្នកំពុងជាប់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០) ៧-ឈ្មោះខាន់ សំណាងហៅ តុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (បច្ចុប្បន្នជាប់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០) -ឈ្មោះ លន ឆៃយុតភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (បច្ចុប្បន្នជាប់ពន្ធនាគារខេត្តកណ្តាលកាលពីថ្ងៃ០២ ខែមីនា ឆ្នាំ២០២០) -ឈ្មោះ ណៃ តូណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន) ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទ១គ្រឿងម៉ាក Iphone7 ម៉ូតូម៉ាកសង់០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1 AA-3909 លេខតួនិងលេខម៉ាស៊ីន 53033891 (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។
ដំណើររឿង៖ កើតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កាលពីវេលាម៉ោង១៧និង០៥នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកអង្នួល បានទទួលព័ត៌មានពីកម្លាំងនគរបាល ជំនាញខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់បានមុខសញ្ញាលួចមានស្ថានទម្ងន់ទោសហើយបានចង្អុលបង្ហាញថា ឈ្មោះ រឿន រដ្ឋាហៅទុយ ជាមុខសញ្ញាប្លន់ម៉ូតូ អធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញសហការ ជាមួយប៉ុស្តិ៍និងជំនាញស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់បានមុខសញ្ញា០៣នាក់ ហើយបក្ខពួកមួយចំនួនបានរត់គេចខ្លួន ។
តាមចម្លើយសារភាព របស់ជនសង្ស័យទាំង០៣នាក់ បានឆ្លើយថាខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ)០៦លើក យកបានម៉ូតូ០៦
គ្រឿង ១-នៅផ្លូវ៤១ ភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល យកបានម៉ូតូ០១គ្រឿង ម៉ាកសង់ ០២០ ២-នៅផ្លូវ១០០ម៉ែត្រព្រៃផ្តៅ ខេត្តកំពង់ស្ពឺ យកបានម៉ូតូសង់០២មួយគ្រឿង ។
៣-មុខវត្តចំបក់ផ្លូវលេខ៤ ខេត្តកំពង់ស្ពឺ យកបានម៉ូតូ០១៦ឡើង តែម០១៩មួយគ្រឿង ៤-នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យកបានម៉ូតូសង់០២ ០មួយគ្រឿង ៥-នៅអូក្រាំងអំបិល ខេត្តកំពង់ស្ពឺ យកបានម៉ូតូម៉ាក សង់០២០មួយគ្រឿង ៦-នៅល្លូវ៤១ ម្តុំផ្សារវត្តអង្គ ខេត្តកំពង់ស្ពឺ យកបានម៉ូតូ០១គ្រឿង ម៉ាកសង់០១៨ ។
ក្រោយពីធ្វើសកម្មភាពបានហើយជនសង្ស័យឈ្មោះ ឈន សាណូត ហៅឈន ពុយ ជាអ្នកយកម៉ូតូទៅលក់នៅខេត្តកំពង់ស្ពឺ មិនស្គាល់ទីកន្លែង មិនដឹងបានលុយប៉ុន្មានទេ ចែកគ្នាម្នាក់ៗ បាន១០០ដុល្លារទៅ១៥០ដុល្លារ ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់