ព័ត៌មានជាតិ

រថយន្តដឹកថ្ម បើកលឿនមិនប្រយ័ត្នបុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យរបួសមនុស្ស ២នាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវិទ្យាល័យ ក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកថ្ម បុករ៉ឺម៉កម៉ូតូ ក្នុងទិសដៅស្របគ្នា។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-1114 បើកបរដោយឈ្មោះ មាស ដា ភេទ ប្រុស អាយុ៣៥ នៅរស់នៅខេត្តតាកែវ ។ ចំណែករ៉ឺម៉កម៉ូតូវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ យ៉ែម ឈុន ភេទប្រុសអាយុ៣៨ នៅភូមិកណ្តាល ឃុំ/សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

មូលហេតុ៖ រថយន្តបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ពៀររ៉ឺម៉កម៉ូតូ ដែលកំពុងបើកបរស្របទិសគ្នា។

ហេតុការណ៍នេះ បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ២នាក់ ខូចខាតរ៉ឺម៉កម៉ូតូ០១គ្រឿង (ធ្ងន់) និងរថយន្ត១គ្រឿង (ស្រាល)។

ក្រោយកើតហេតុ អ្នកបើករថយន្ត ត្រូវបានឃាត់ខ្លួន រួចជាមួយវត្ថុតាង បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿង ចាត់តាមនិតិវិធី៕

មតិយោបល់