ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនិងផ្ទះសំណាក់សុមិនា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តម៉ាក គា មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-0326 បើកបរដោយជនជាតិចិន ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើងរហូតមកដល់ចំណុចកើតមានភ្លើងស្តុបក៏ជាន់ហ្រ្វាំងឈប់បង្ខំស្រប ពេលនោះមានរថយន្តមកពីក្រោយ២គ្រឿង រថយន្តទី១ ម៉ាកព្រូស អត់ផ្លាកលេខបើកបរដោយបុរសជនជាតិខ្មែរ និងទី២រថយន្តសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខសៀមរាប 2A-9941 វាក់អើចាប់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យបុកបន្តកន្ទុយគ្នារងការខូចខាតទាំង ៣គ្រឿងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង៣អែបខាងការពារការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងអស់ធ្វើការដោះស្រាយគ្នា៕
មតិយោបល់