ព័ត៌មានជាតិ

Paul Pogba នឹងបន្ត​កុងត្រា​រយៈពេល​វែង​ជាមួយនឹង​ក្លិប

អ៊ីតាលី​៖​កីឡាករ សញ្ជាតិ​បារាំង Paul Pogba បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន នេះ​លោក​កំពុងស្ថិត​នៅ​ក្នុង​ល​ក្ខណ្ឌ ចរចារ ជាមួយនឹង​ក្លិប​សេះ​បង្កង់ Juventus ជាមួយនឹង​កុងត្រា​ថ្មី នៅ តូ​រី​ន ។​
Paul Pogba
​ខ្សែបម្រើ​ដ៏​ឆ្នើម ត្រូវ​បាន​ផ្សារភ្ជាប់ ជាមួយនឹង​ក្លិប​ធំ​ខាង​ក្រៅ ឲ្យ​ចាកចេញ​ពី ក្លិប សេះ​បង្កង់ Juventus ក្នុងនោះ​មាន​ក្លិប បិសាច​ក្រហម និង ក្លិប Real Madrid ។​

​តែ​ទោះជា​យ៉ាងណា​បង្ខូច​ទីផ្សារ​បិទ​រួចរាល់​ហើយ ដោយ​កីឡាករ Paul Pogba ត្រូវ​លេងឲ្យ​សេះបង្កង់ Juventus រយៈពេល​វែង រហូតដល់​ឆ្នាំ ២០១៦ ។​
​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន កីឡាករ Paul Pogba បាន​និយាយថា “​យើង​កំពុង​ចរចារ ជាមួយ​នឹង​កិច្ចព្រមព្រៀង​ថ្មី ដោយ​ត្រូវ​ជួប ក្រុមប្រឹក្សាភិបាល​របស់​ក្លិប​” ។​

មតិយោបល់