ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀនចំនួន២កញ្ចប់

ភ្នំពេញ: ជនសង្ស័យ៤នាក់រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាល​ខណ្ឌសែនសុខ​ធ្វើការ​ឃា​ត់ខ្លួន ខណ:សមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍មួកកញ្ចក់និងម៉ូតូអត់ស្លាកលេខ។ការឃាត់ខ្លួននេះនៅវេលាម៉ោង៣និង៣០នាទី​រសៀល​​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង៤នាក់នេះទី១.ឈ្មោះ ម៉ឹង ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ ទី២.ឈ្មោះហឿន សាវ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ទាំង២នាក់នេះស្នាក់នៅភូមិចុងបង្កោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣.ឈ្មោះ ទី សារ៉ាត់ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ និងទី៤.ឈ្មោះ ទូច អូន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ អ្នកទាំង២ស្នាក់នៅភូមិ ឃុំបាទី ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ គឺកម្លាំងសមត្ថកិច្ចចម្រុះ បានដាក់គោលដៅត្រួត​ពិនិត្យច្បាប់ចរា​ចរណ៍​ផ្លូវគោក មួក កញ្ចក់ និងម៉ូតូអត់ស្លាកលេខ នៅចំណុចខាងលើ ពេលនោះក៍ឃើញជនសង្ស័យបានជិះម៉ូតូ២គ្រឿង១គ្រឿងម៉ាកស្គុបពី ពណ៍ស​លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1AS-2021 និង១គ្រឿងទៀតម៉ាកស្មាសរ៉េវ៉ូ ពណ៍ក្រហមបិទស្គុតខ្មៅពាក់ស្លាកលេខកណ្តាល 1J-7622 មិនមាន​ពាក់មួកសុវត្ថភាព ទើបសមត្ថកិច្ចឃាត់ត្រួតពិនិត្យក៏រកឃើញមានថ្នាំញៀននៅជាប់ខ្លួនពួកគេរួចក៏ឃាត់ខ្លួនយកមក​សាកសួរនៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀននេះគឺពិតជារបស់ខ្លួនមែនហើយខ្លួនបានទិញ១កញ្ចប់តំលៃ១០,០០០រៀល។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់