ភ្នំពេញៈ ជនជាតិចិន ២នាក់បញ្ជូន ទៅតុលាការនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្នុងករណីលក់ និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ និងប្រកាសថាជាការខុសច្បាប់។
កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥០នាទី ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការសហការជាមួយនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅលេីផ្លូវសហព័ន្ធរុស្សុី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលកំពុងតែចុះលក់ និងចែកចាយផលិតផលហាមឃាត់ មានឈ្មោះ ជីង ហាយឈឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧Eo ផ្លូវ២៨០ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ និងឈ្មោះ ឈិន អុីងហ្វាន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន ។
វត្ថុតាងរឹបអូសបានរួមមានផលិតផលធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID 19)ចំនួន១៣ប្រអប់ធំស្មេីនិងចំនួន ២៦០ប្រអប់តូច ៕
មតិយោបល់