បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបមិនទាន់បានប៉ុន្មានម៉ោងផង ហេតុការណ៍នេះកើតឡើង ស្ថិតនៅចំណុចក្រុមទី២៣ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង០៧ និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។
ជនសង្ស័យឈ្មោះ សាន់ លី ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AH 4465 ។ ចំណែកឯជនរងគ្រោះឈ្មោះ ញ៉ ជ្រី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងរួមមាន៖
-ប្រាក់រៀលចំនួន ៣,៣០០,០០០រៀល(បីលានសាមសិបម៉ឺនរៀល)
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកទ្រូពណ៌ខ្មៅ មានស៊ីមលេខ០៩៧៩៨៧៩១៩៣
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក ។
ជនស័ង្សយ ធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ២០០៨ ពីបទ(ប្លន់) នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយត្រូវបានដោះលែងចេញពីពន្ធនាគារកាលពី ខែមិថុនា ឆ្នាំ២០១៨ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ៕
មតិយោបល់