ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូរ៉ឺម៉កដឹកដែក បណ្ដាលឲ្យដាច់កង់ខ្ទាតប្រហែល ៧ម៉ែត្រ និងមនុស្សរងរបួស ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុ៖ មិនទាន់ដឹង។
ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់ យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់