ព័ត៌មានជាតិ

គួរឲ្យអាសូរបុរសម្នាក់! ជិះកង់ត្រូវរថយន្តបុក បណ្តាលឲ្យដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ

ស្វាយរៀង: កាលពីវេលាម៉ោង១៧និង៤៥នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកជិះកង់ បណ្តាលឲ្យបុរសស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុ មានរថយន្ដ១គ្រឿង ដឹកកម្មករកម្មការិនីរោងចក្រ ពាក់ផ្លាកលេខ ភ្នំពេញ 3B 4153 អ្នកបើកបរឈ្មោះ ព្រាប សារឹម ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិចំបក់គុយ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ទិសដៅពីកើតទៅលិច) លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានកង់១គ្រឿង អ្នកជិះឈ្មោះ សួស សុខម៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យបុកពេញទំហឹងរបួសធ្ងន់ ពេលបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ បានដាច់ខ្យល់ស្លាប់ ។ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិ្ចបានចុះពិនិត្យ និងវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់