ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ស្រ្តីម្នាក់កំពុងឈរលក់សារធាតុញៀន នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណុចផ្លូវលំភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ផល ស្រីណា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៧ ផ្លូវលំភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ដំណើររឿង៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ផល ស្រីណា កំពុងឈរលក់សារធាតុញៀន ឃាត់ត្រួតពិនិត្យ ឃើញមានក្រាមសថ្លាចំនួន ៣កញ្ចប់ថង់តូច (សង្ស័យជាគ្រឿងញៀ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។

វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ថង់តូច ។

បច្ចុបន្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់