ព័ត៌មានជាតិ

ស្លន់ផ្អើលយប់មិញ! ភ្លើងឆេះព្រៃ និងស្បូវលើទឹក នៅស្រុកកណ្ដាលស្ទឹង

កណ្ដាល: កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីអគ្គិភ័យ (ភ្លើងឆេះព្រៃ និងស្បូវលើទឹក) ។

ទំហំឆេះព្រៃ និងស្បូវលើទឹកប្រហែល ៨ហិចតា ពុំបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងរបួសមនុស្សទេ។

ហេតុការណ៍នេះ សមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យ ២គ្រឿងអន្តរាគមន៍៖
-រថយន្តអគ្គិភ័យស្រុក១គ្រឿង ប្រើប្រាស់ទឹកអស់ ២ធុង
-រថយន្តអគ្គិភ័យបញ្ជារការដ្ឋានអង្គរក្ស ១គ្រឿង អស់ទឹក ២ធុង។

មូលហេតុ៖ បណ្ដាលមកពីដុតសំរាមចោល៕

មតិយោបល់