ព័ត៌មានជាតិ

ស្ត្រីពីរនាក់ពីរ ត្រូវចោរឆក់កាបូប នៅខណ្ឌទួលគោក អស់លុយជិត១ម៉ឺនដុល្លារ

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង១២នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោយវិទ្យា ល័យជាស៊ីមសាមគ្គី តាមបណ្ដោយ៦៦៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានករណីជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូប បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះឈ្មោះ ឡឹក ឆូវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តស្វាយរៀង។

ដំណើររឿង៖ មុនកើតហេតុ គេឃើញស្ត្រីពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CN-8078 ធ្វើដំណើរចេញពីស្តុបកោសដូង បំណង់ត្រឡប់ទៅផ្ទះវិញនៅឯភូមិព្រៃព្រីង ដោយប្អូនស្រីរបស់ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦៦៤ ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៤ មិនចាំផ្លាកលេខ ជិះមកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល។

សម្ភារៈបាត់បង់ នៅក្នុងកាបូបស្ពាយ៖
-លុយដុល្លារចំនួន១០០ដុល្លារ
-លុយខ្មែរជាង១០ម៉ឺនរៀល
-កាតវីងដែលមានលុយជាង១០០០០ដុល្លារមួយសន្លឹង-គ្រឿងអលង្ការ មាស និងផ្លាកទីន សរុបជាទឹកប្រាក់ប្រមាណជិត១ម៉ឺនដុល្លារ។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់អត្តសញ្ញាណ ចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់