ព័ត៌មានជាតិ

មន្ត្រីជំនាញបានចាត់វិធានការច្បាប់ លើដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៩ ដែលល្មើសនឹងច្បាប់

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីក.ប.ប. បានចាត់វិធានការច្បាប់លើដេប៉ូលក់ប្រេងឥន្ធន:ចំនួន ៩ ដែលល្មើសនឹងច្បាប់

មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យលើស្ថានីយ និងដេប៉ូប្រេងឥន្ធន:ចំនួន ២៥ ផ្សេងទៀតស្ថិតក្នុងខេត្តកំពត ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាប និងរាជធានីភ្នំពេញ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធន:ចំនួន ៩ ដែលល្មើសនឹងច្បាប់។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូទាំងនោះ ព្រមទាំងបានណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែសម្រួល និងបញ្ឈប់ការប្រព្រឹត្តល្មើសនឹងច្បាប់ដែលធ្វើឱ្យខាតបង់ដល់អ្នកប្រើប្រាស់ និងសង្គមជាតិ៕

មតិយោបល់