ព័ត៌មានជាតិ

អាសូរណាស់!​ បុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់

កំពង់ចាមៈ កាលពីវេលាម៉ោង ១៦ និង៣០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណី ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្សស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ ឆេន សំអាត ភេទប្រុសអាយុ ៣២ ឆ្នាំជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅភូមិ-ឃុំកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះ ពិតស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់