ព័ត៌មានជាតិ

ជនសង្ស័យចំនួន ៨នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹងករណីពីរផ្សេងគ្នា នៅព្រះសីហនុ

ខេត្តព្រះសីហនុ: នៅព្រឹកថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំបញ្ជូនជនសង្ស័យចំនួន ៨នាក់ ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្សយ័ទាំង៨នាក់នេះ បានប្រព្រឹត្តបទល្មើស២ករណីផ្សេងគ្នា៖
ករណីទី១ គឺប៉ុនប៉ងមនុស្សឃាត ជនសង្ស័យ៣នាក់ បានប្រើដាវកាប់ជនជាតិចិន២នាក់ ឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា២០១៨ ក្រោមហេតុផលខឹងជនជាតិចិន ដែលជាជនរងគ្រោះ មកផឹកស៊ីនៅលើផែទូកទេសចរណ៍ ហើយចាប់អោបមិត្តស្រីរបស់ជនសង្ស័យ ក្នុងនោះរួមមាន

១-ឈ្មោះ យ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ អ្នកបើកម៉ូតូ ) ។
២-ឈ្មោះ ហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។
៣-ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។

វត្ថុតាងចាប់យកបាន៖
-ដាវ ០១ដើម ( ឧបករណ៍ធ្វើសកម្មភាព )
-ដំបងដែករលាស់ ០១ដើម ( ឧបករណ៍ធ្វើសកម្មភាព )
-ម៉ូតូ ០១គ្រឿង ម៉ាក វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FP-៨៨១២ ( មធ្យោបាយជិះធ្វើសកម្មភាព ) ។

ករណីទី២ គឺជនសង្សយ័ចំនួន៥នាក់ ជាប់ពាក់ព័ន្ធ និងបទល្មើសឆក់ទូរស័ព្ទ ពីជនបរទេស ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម្តុំឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ រួមមាន
១.ឈ្មោះ យិន ទីទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) ។
២.ឈ្មោះ សាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) ។
៣.ឈ្មោះ និត ម៉ាណាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ជនដៃដល់ )​។
៤.ឈ្មោះ ឆៀង វឌ្ឍន: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ព្រះសីហនុ ( ជនដៃដល់ ) ។
៥.ឈ្មោះ ស ម៉េង អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកទទួលផលចោរកម្ម )។

វត្ថុតាងចាប់យកបានរួមមាន ៖
-ម៉ូតូម៉ាកសេ១២៥ ឆ្នាំ២០១៨ ពណ៍ខ្មៅ ១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)។
-ទូរស័ព្ទ ២ គ្រឿង ( អាយហ្វូន១គ្រឿង និង ម៉ាកOPPO ១ គ្រឿង )៕

មតិយោបល់