ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកមាន់ បើកបុកបង្គោលខ្សែ បណ្តាញតង់ស្យុងមធ្យម(MV) បណ្ដាលឲ្យបាក់អស់១ដើម នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេកអគ្គិសត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៦ និង២០នាទី មានករណីរថយន្តកូរ៉េ ម៉ាក Hyunda (ដឹកមាន់) បានបើកបុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ស្ថិតនៅភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យបាក់បង្គោលអស់ចំនួន០១ដើម (មិនមានការដាច់ចរន្តអគ្គិសនីទេ)។

អគ្គិសនីត្បូងឃ្មុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់