ព័ត៌មានជាតិ

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន! ឆ្លងចរន្តអគ្គិសនី បណ្ដាលឆេះផ្ទះពលរដ្ឋខ្ទេចគ្មានសល់

កំពង់ធំៈ នៅវេលាម៉ោង ១១ និង៤៥នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតនៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង។

ម្ចាស់ផ្ទះឈ្មោះ ឆាន ឆូ ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ក្រុញ សុខ អាយុ៣២ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុ។

ប្រភេទសំណង់ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី។ ការខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ៦x៧ម
-ម៉ូតូចំនួន០១គ្រឿង
-ប្រាក់រៀលចំនួន ២,០០០,០០០រៀល
-គ្រែចំនួន០១គ្រឿង
-ស្រូវចំនួន១,០០០គីឡូក្រាម និងសម្ភារក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គីសនី។

ហេតុការណ៍នេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកស្ទោង បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើ៤ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះរាលដាលបន្តទេ៕

មតិយោបល់