រតនគិរីៈ យោងតាមផេក នគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានឲ្យដឹងថា ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្កាទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៣និង០០នាទីរសៀល សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីនៅចំណុចផ្ទះជួលរបស់ជនសង្ស័យមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មុខសញ្ញាស្រី០១នាក់ និងបានឆែកឆេរដកហូតក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥ថង់ធំ និងសម្ភារៈពាក់ព័ន្ធបទល្មើសមួយចំនួន ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ហ៊ង សុធន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី តេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន (+) ។ ២.ឈ្មោះ គង់ ចន្ធូ ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ រកាខ្នោ ឃុំរកាខ្នោ ក្រុងក្រចេះ ខេត្តក្រចេះ
តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន(-) ។
វត្ថុតាងដកហូតរួមមាន៖
១.មេតំហ្វេតាមីនចំនួន០៥ថង់ ទម្ងន់សុទ្ធ ៥៨.៦៥ក្រាម
២.ប្រាប់រៀលចំនួន២៥០០០០រៀល
៣.អាវុធ កែឆ្នៃចំនួន០១ដើម និងគ្រាប់មួយចំនួន
៤.ជញ្ជីងថ្លឹងចំនួន០១គ្រឿង
៥.ទូរស័ព្ទចំនួន០១គ្រឿង
៦.ថង់ច្រកមួយចំនួនធំ
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនិតីវិធីច្បាប់ ៕
មតិយោបល់