ព័ត៌មានជាតិ

ជនសង្ស័យ៦នាក់មានស្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុកនិងប្រើប្រាស់

ភ្នំពេញ: ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី កម្លាំងប៉ុស្តិ៍ទឹកថ្លា បានសហការជាមួយនឹង ជំនាញខណ្ឌ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះគ្មានលេខ ក្រុមទី ០៧ ភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ករណីបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ស្រី ០១នាក់ ។

វត្ថុតាងដកហូតបានក្រាមពណ៌សចំនួន ០៣កញ្ចប់ ធំល្មម និង កញ្ចប់តូច ០២ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវសមត្ថកិច្ចយកទៅសាកសួរដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់