ព្រះវិហារៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ០៧ និង៤០នាទី មានប្រជាពលរដ្ឋ ឈ្មោះ រួម រុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ បានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈានមុខ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ នៅក្នុងរណ្តៅដីក្នុងភូមិបាក់កាំ ឃុំឈានមុខ។ មានប្រភេទដូចខាងក្រោម៖
+ គ្រាប់កាំភ្លើងផ្លោង (CR 167) ទំហំ 37mm ចំនួន ១៥គ្រាប់(មានគុណភាព)
+ គ្រាប់បាញ់បង្ហោះ (B 40) ទំហំ 40/70mm ចំនួន ០១គ្រាប់ (មានគុណភាព)
+ ក្បាលគ្រាប់កាំងភ្លើងផ្លោង ទំហំ 60mm ចំនួន ០១គ្រាប់ (មានគុណភាព) ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានរាយការណ៍ ជូនកម្លាំងជំនាញការិយាល័យអាវុគ្រឿងផ្ទុះ នៃស្នងការដ្ឋានគរបាលខេត្ត សហការជាមួយអង្គការកំចាត់មីនកម្ពុជា ចុះទៅពិនិត្យ និងធ្វើការបានប្រគល់ជូនអង្គការកំចាត់មីនកម្ពុជា(CSHD)រួចរាល់ហើយ៕
មតិយោបល់