ព្រះសីហនុៈ ករណីអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ នៅម្ដុំរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆេះបំផ្លាញអគារភោជនីយដ្ឋានរបស់ជនជាតិ២ខ្នង រងការខូចខាតទាំងស្រុង និងអគារលក់ដូរជាប់ៗគ្នា ខ្លះរងការខូចខាតតិចតូចផងដែរ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ អគ្គិភ័យនេះ បានប្រើរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
សមត្ថកិច្ចបានឲ្យដឹងជាបឋមថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែសមត្ថកិច្ថនឹងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យច្បាស់ពីមូលហេតុ៕







មតិយោបល់