ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌដង្កោ ចាប់វាយខ្នោះម្ចាស់Pass Appម្នាក់ ក្នុងករណី…

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់មាន ឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីពិភពថ្មី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំ ,ម៉ូតូកង់៣ឥណ្ឌា ០១គ្រឿង, ទូរស័ព្ទដៃ០៣គ្រឿង,វិទ្យុទាក់ទង ០២គ្រឿង(ធំ០១,តូច០១), លោហ:ធាតុពណ៍លឿងទុំចំនួន០៤(ខ្សែកចំនួន០១,ខ្សែដៃចំនួន០១,ជញ្ជៀនចំនួន០២) និងកាបូបលុយ០១។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស បានល្បាតក្នុងមូលដ្ឋាន រួចមកដល់ត្រង់ចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក៏បានជួបជនសង្ស័យ ឈ្មោះ កាន ម៉ារីន ភេទប្រុស អាយុ៣៦ឆ្នាំ,បានម៉ូតូកង់៣ឥណ្ឌា ពណ៍លឿង មានស្លាកលេខកណ្តាល1X-4540 មានលេខម៉ាស៊ីន02248ចំនួន០១គ្រឿង, ដោយមានការសង្ស័យសមត្ថកិច្ចក៏បាន ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់ធំល្មម នៅក្នុងហោប៉ៅខោមុខខាងឆ្វេង របស់ជនសង្ស័យទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកធ្វើមកសាកសួរតែម្តង៕

 

មតិយោបល់