កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្រី្ត២នាក់ រស់នៅជាមួយគ្នា បានស្រឡាញ់គ្នាធ្វើជាប្តី ប្រពន្ធ ខណៈដែលស្រវឹងស្រា បានយកត្រីមកចៀនដើម្បីក្លែម ផឹកបន្តទៀត ហើយត្រូវស្រ្តីជាជនរងគ្រោះ ស្តីថាឲ្យ ធ្វើឲ្យស្រីជាប្តី ខឹងក៏យកកាំបិតបុ័ងតោមកកាប់ជន្លលេង បណ្តាលឲ្យត្រូវស្រ្តីជាប្រពន្ធ ចំចិញ្ចើមឆ្វេង រងរបួសធ្ងន់ ។
តាមរបាយការណ៍បានឲ្យដឹងថា ស្រ្តីសង្ស័យជាប្តី ឈ្មោះ ម៉ា ខួច ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ រស់នៅជាមួយជនរងគ្រោះដែរ ។ ចំណែកស្រ្តីជាជនរងគ្រោះឈ្មោះ ឡូញ សេងហៀង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅចំណុច ភូមិ១ សង្កាត់ស្មាច់មានជ័យ ។
បន្ទាប់ពីកើតហេតុ កម្លាំង នៃអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ បានចុះទៅឃាត់ខ្លួនស្រ្តីជាជនសង្ស័យ ពីបទ ហិង្សាដោយចេតនា និងដុតផ្ទះធ្វើឲ្យអ្នកជិតខាងភិតភ័យ នៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំណុច ភូមិ១ សង្កាត់ស្មាច់មានជ័យ ។
មូលហេតុ៖ ស្រ្តីជនសង្ស័យជាប្តី ស្រវឹងស្រាបានយកត្រីមកចៀន ដើម្បីខ្លែមបន្តទៀត ហើយត្រូវជនរងគ្រោះស្តីថាឲ្យ ក៏ខឹងឈ្លោះគ្នា ហើយជនសង្ស័យបានយកកាំបិតមកជន្លកាប់ក៏ត្រូវតែម្តង ។
ក្រោយដឹងហេតុ ការកំលាំងប៉ុស្តិ៍បានចុះឃាត់ខ្លួន នាំជនសង្ស័យមកនៅអធិការដ្ឋាន ចាត់ការតាមនីតិវិធី ៕
មតិយោបល់