ព័ត៌មានជាតិ

Gerard Pique នឹង​គ្មាន​វត្ត​មាន​សម្រាប់​ការប្រកួត​ដំបូង​របស់អេ​ស្ប៉ាញ​ពេល​ជួប​ហូឡង់​

តំណែង​របស់​ខ្សែការពារ Gerard Pique របស់​ក្លិប Barcelona ក្នុង​ក្រុម ជម្រើសជាតិ​អេ​ស្ប៉ាញ​សម្រាប់​ការប្រកួត World Cup ពូ​ល B ជាមួយ​ក្រុម​ពណ៌​ទឹកក្រូច​ហូ​ឡង់​នៅ​ថ្ងៃ​សុក្រ​នេះ​ត្រូវបាន​គេ​ជឿជាក់​ថា​កំពុង​ប្រឈម​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ ។ យោង​តាម​សារព័ត៌មាន AS បាន​ចុះផ្សាយ​ថា គ្រូបង្វឹក​ក្រុម​គោ​ជល់​អេ​ស្ប៉ាញ​លោក Vicente del Bosque បាន​ដាក់​ឈ្មោះ​កីឡាករ Javi Martinez របស់​ក្លិប Bayern Munich និង​កីឡាករ Sergio Ramos របស់ Real Madrid សម្រាប់​ប្រព័ន្ធ​ការពារ អំឡុង​ពេល​ធ្វើការ​វឹក​ហា​ត់ ។​

Martinez និង Ramos ក៏​ត្រូវបាន​ដាក់ឲ្យចូ​លលេង​ផងដែរ​ក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ ប្រទេស​បូ​លី​វី​និង​អេល​សាវ៉ា​ឌើ​ហើយ​អ្នក​ទាំង​ពីរ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញ​វត្ត​មាន​សម្រាប់ ការប្រកួត​ជាមួយ​ហូ​ឡង់ ។​

​ទន្ទឹម​ជាមួយគ្នា​នោះ កីឡាករ Jordi Alba របស់​ក្លិប Barcelona ក៏​មាន​ឈ្មោះ​លេង​នៅ ប្រព័ន្ធ​ការពារ​ឆ្វេង​ផង​ដែរ​ប៉ុន្តែ​ចំណែកឯ​ប្រព័ន្ធ​ការពារ​ស្តាំ​វិញ​គឺ​មាន​កីឡាករ​ពីរ​នាក់​កំពុង​ប្រជែង​គ្នា គឺ Cesar Azpilicueta (​សេ​សា អាស្ពី​លី​ឃ្យូ​អេ​តា​) របស់ Chelsea និង Juanfran របស់ Atletico Madrid ៕​
gerard-pique_1urfwm9kmqqas1p9i0ks7hr53b

មតិយោបល់