ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ទីលានចាក់គំនរសំរាម ត្រូវអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោរសន្ធៅ នៅខណ្ឌកំបូល

ភ្នំពេញ: កាលពីវេលាម៉ោង៣និង៣០នាទីនាសៀលថ្ងៃទី៣ ខែមសា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលកើតឡើង ករណីអគ្គិភ័យឆេះទីលានចាក់គំនរសំរាម នៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មូលហេតុ៖ ករណីនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែប្រជាពលរដ្ឋមានការសង្ស័យថាមានគេលួចដុត តែប៉ុណ្ណោះ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅទីតាំងចាក់សំរាមនេះ ជារបស់ក្រុមហ៊ុន សារុំ ត្រេឌីង មានជិត២០ឆ្នាំមកហើយ ដែលមានផ្ទៃដីជាច្រើនហិចតា ត្រូវបានក្រុមហ៊ុនមួយនេះប្រមូលសំរាមពីកន្លែងផ្សេងៗ ដឹកយកទៅចាក់នៅទីនោះជារៀងរាល់ថ្ងៃ ភាគច្រើននៃសំរាម ជាប្លាស្ទិចជ័រនិងក្រណាត់ នៅថ្ងៃកើតហេតុ ស្រាប់តែមានអគ្គិភ័យឆេះឡើងយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនិងសមត្ថកិច្ច ។ ភ្លាមៗនោះ សមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទៅបាញ់ពន្លត់ ប៉ុន្តែភ្លើងនៅតែឆេះ នេះពុំមែនជាលើកទី១នោះទេ អគ្កិភ័យតែងតែឆេះបែបនេះ រៀងរាល់ឆ្នាំតែម្តង ៕

មតិយោបល់