ភ្នំពេញៈ ប្រឡងបាក់ឌុបឆ្នាំមុនៗ របបពិន្ទុសរុបទាំង៧មុខវិជ្ជា គឺ៥០០ពិន្ទុ ប៉ុន្តែមុខវិជ្ជាភាសាបរទេសជាមុខវិជ្ជាស្ម័គ្រចិត្ត មានន័យថា គេត្រូវយក៥០០-២៥=៤៧៥ពិន្ទុ។ ដូច្នេះពិន្ទុ ដើម្បីអាចប្រឡងជាប់បាក់ឌុប គឺ២៣៧.៥ពិន្ទុ លើ៤៧៥ពិន្ទុ ប៉ុន្តែគេយកលេខគត់ គឺយកតែ២៣៧ពិន្ទុ។ កម្រិតនិទ្ទេស A B C D E និង F ត្រូវគេកំណត់ដូចតារាងខាងក្រោម។
មុខវិជ្ជាទី៧ គេមិនទាន់ដឹងថាមុខវិជ្ជាអ្វីនៅឡើយទេ។ រូបខាងក្រោម គ្រាន់តែសន្មត់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ គ្រោងនឹងចាប់ផ្ដើនៅថ្ងៃទី២២ និង២៣ សីហា ដោយមានបែងចែកជាថ្នាក់វិទ្យាសាស្រ្តសង្គម និងថ្នាក់វិទ្យាសាស្រ្ត រីឯមុខវិជ្ជាដែលត្រូវប្រឡងមាន៧មុខស្មើឆ្នាំមុនៗដែរ ប៉ុន្តែឆ្នាំនេះមុខវិជ្ជាទី៧ គេមិនទាន់ដឹងថា មុខវិជ្ជាអ្វីនៅឡើយទេ ព្រោះជាមុខវិជ្ជាជម្រើសត្រូវចាប់ឆ្នោតជ្រើសរើសនៅក្នុងខែកក្កដា ខាងមុខនេះ។ ចំណែកឯការរឹតបន្តឹង គឺនៅតែអនុវត្តន៍ដូចឆ្នាំមុនៗដែរ ឬអាចតឹងរឹងជាងឆ្នាំមុនក៏ថាបានដែរ៕
មតិយោបល់