ព័ត៌មានជាតិ

ឪពុកម្ដាយស្លុតចិត្ត! កូនតូច កំពុងពេញស្រទ្បាញ់ លង់ទឹកទន្លេស្លាប់២នាក់ ​នៅខេត្តកំពង់ចាម

កំពង់ចាមៈ កាលពីវេលាម៉ោង ៤ និ៣៥នាទីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយមណ្ឌលសុខភាពអង្គរបាន ភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុងកងមាស ខេត្តកំពង់ចាម មានករណីក្មេងប្រុស ២នាក់ លង់ទឹកស្លាប់។

ជនរងគ្រោះទី១ឈ្មោះ វី វណ្ណនីតា ភេទស្រី អាយុ ១០ឆ្នាំ និងទី២ឈ្មោះ វី ហះហ្វីស ភេទប្រុសអាយុ ៨ឆ្នាំ មានឪពុកឈ្មោះ នី វ៉ារី អាយុ ៣៦ឆ្នាំ ចំណែកម្ដាយឈ្មោះ ហាប់ ស្រស់ អាយុ ៣០ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះទាំងពីរ បានដើរតាមជីដូន យកសំរាមទៅចោលនៅមាត់ទន្លេ រួចបានចុះលេងទឹក ទើបបណ្ដាលឲ្យទឹកស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ច ចុះធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គល់ ក៏ប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់