ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស

ព្រះសីហនុ:​ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលា​ម៉ោង ៦និង០០នាទី កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងប្រចាំការP12 ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាជនជាតិចិន ដែលបំរ៉ុងវាយកញ្ចក់​រថយន្តរបស់ប្រជាពលរដ្ឋ នៅចំណុចអូរត្រេះ២ ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖
-សោម៉ាឡែត ០១ដើម (សម្រាប់វាយបំបែកកញ្ចក់រថយន្ត)
-ទួណឺវីសវែង ០១ដើម (សម្រាប់ឆ្កិះ ឬបំបែកសោរទ្វាររថយន្ត)
-កូនសោ ០២ចង្កោម
-លិខិតឆ្លងដែន ០១ក្បាល
-ទូរស័ព្ទដៃ ០២គ្រឿង ៕

មតិយោបល់