ភ្នំពេញ៖នារីសង្ស័យម្នាក់បានពួនសំងំក្នុងផ្ទះគេបម្រុងលួចទ្រព្យសម្បត្តិត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនភ្លាមៗកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងផ្ទះលេខ៤E1 ផ្លូវលេខ១៣៩(ឌឿងហែម) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ នារីសង្ស័យដែលចូលសំងំក្នុងផ្ទះគេបំណងលួចទ្រព្យសម្បត្តិឈ្មោះ សុខ កែវ អាយុ២០ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ បានចូលមកសំងំក្នុងផ្ទះបម្រុងលួចទ្រព្យសម្បត្តិម្ចាស់ផ្ទះឈ្មោះ យ៉ិង គឹមស្រួន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាអាជីវករ…
មតិយោបល់