មណ្ឌលគិរីៈ នៅវេលាម៉ោង ៤និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ថិតលើផ្លូវ៧៦A ត្រង់ចំណុចស្ពានទី២ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីរថយន្តក្រុងក្រុមវីរៈប៊ុនថាំក្រឡាប់ដោយខ្លួនឯង។
រថយន្តរងគ្រោះ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6700 អ្នកបើកឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខបរបើកបររថយន្ត (បានរត់គេចខ្លួនបាត់)។
អ្នករួមដំណើរក្នុងរថយន្តរបួសធ្ងន់ស្រាលសរុប ១១នាក់ ប្រុស៨ ស្រី៣ និងរបួសធ្ងន់៣នាក់ មាន៖
១/ឈ្មោះ ឡេង ណុន ប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិដីឡូ សង្កាត់ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរី។
២/ឈ្មោះ សន ដាវីត ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
៣/ឈ្មោះ ម៉ង ភាលាង ស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរី។
របួសស្រាល ៩នាក់មានឈ្មោះ៖
១/ ស្រ៊ាង ពិសិទ្ធ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គណៈនេយ្យឯកជន រស់នៅភូមិដេអេ ឃុំដេអេ ស្រុកពេជ្រាដា។
២/ ញាំង យេ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខបរកសិករ រស់នៅ ភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនៈគិរី។
៣/ សុខ ហុង ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខបរធ្វើការក្រុមហ៊ុនស៊ីត្រា សព្វថ្ងៃរស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី។
៤/ ជា សុខនៅ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកាហេ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
៥/ ស្រ៊ាង ស្រីលក្ខ័ ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិផ្ទះព្រៃ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
៦/ ពុំ សប្បត្តិ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
៧/ ហ៊ីម សានី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចាម មុខរបរកសិករ រស់នៅភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
៨/ ជា រតនៈ ស្រី អាយុ ៥២ ខ្មែរ មុខរបរកសិករ រស់នៅភូមិ ដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ រតនៈគិរី។
បច្ចុប្បន្នជនរងគ្រោះសម្រាកនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
មូលហេតុ៖ បើកបរលឿនផ្លូវកោងចុះចំណោតគ្មានពន្លឺចំណាំងផ្លាតកន្លែងស្ពាន។
ក្រោយពីកើតហេតុមធ្យោបាយកម្លាំងជំនាញ កំពុងរករថយន្តស្ទូចយកមករក្សាទុក នៅស្នងការនគរបាលខេត្ត រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់