ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង សារី បុត្រសត្យា, លោកនាយករង យឹម សែនឧត្តម, លោកនាយករង ញ៉ុង រស់ប្រាថ្នា.ស្នងការដ្ឋាននគរបាលខេ ត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ លោក មាស ចន្ទ័ពិដ្ឋ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ចុះបង្រាប ០៣គោលដៅផ្សេងគ្នា ៖
-គោលដៅទី១ ៖ ថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី ស្ថិតនៅចំណុចស្ថានីយប្រេងឥន្ធន: កាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-គោលដៅទី២: ថ្ងៃទី០៧ មករា ឆ្នាំ២០២១ វេលាម៉ោង០០និង០៥នាទី ស្ថិតនៅចំណុចមុខភោជនីយដ្ឋានម្លប់ប្ញស្សី ផ្លូវជាតិលេខ៥ សង្កាត់ប៉ាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-គោលដៅទី៣ ៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០នាទី ស្ថិតនៅចំណុចបន្ទប់ជួលលេខE៤៣ ជាន់ទី៤ ផ្លូវបេតុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ០៣នាក់: ១-ឈ្មោះ មាស ធីតា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និង៣-ឈ្មោះ សេង ប៊ុនហៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ។
វត្ថតាងចាប់យកបានមាន ៖ -មេតំហ្វេតាមីន(ICE)ទម្ងន់២.៤៦ក្រាម ។ -កេតាមីន(KETAMINE)ទឹកនិងម្សៅ ទម្ងន់១៩១៦.៦១ក្រាម។ -អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ១៧៩.៣៣ក្រាម និង-នីមេតាហ្សេប៉ាម ទម្ងន់២.៨៨ ក្រាម ។ សរុប សារធាតុញៀន ២១០១.២៨ក្រាម ស្មើ ២គីឡូ និង១០១.២៨ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕


មតិយោបល់