ព័ត៌មានជាតិ

កឺៗបើករថយន្តបុកម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១០៧-១០៨ ចំណុចទួលឡរ ភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តបង្កម៉ាក TOYOTA HILUX VIGO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R-2789 បើកបរដោយឈ្មោះ វ៉ាង សៀនស៊ី ភេទប្រុស អាយុ ៤២ឆ្នាំ (ជនជាតិចិន) រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីខាងជើង ទៅខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA C100 កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ យ៦៩៩២ភព១ ក្នុងដំណើរស្របទិសគ្នា បានបណ្ដាលរងរបួសមនុស្ស ០២នាក់ ប្រុស ១ធ្ងន់ ស្រី ០១នាក់។

ជនរងគ្រោះទី១ឈ្មោះ ឈិន សុផាត ភេទប្រុស អាយុ ២៥ឆ្នាំ របួសស្រាល(អ្នកបើកបរម៉ូតូ) ទី២ឈ្មោះ ផាន់ ផា ភេទស្រី អាយុ ៥៣ឆ្នាំ របួសធ្ងន់(អ្នករួមដំណើរ) អ្នកទាំងពីររស់នៅភូមិស្ដុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគបាលស្រុករលាប្អៀរ និងធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ចំណែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់