ព័ត៌មានជាតិ

ទីតាំងលេងល្បែងស៊ីសង មួយកន្លងនៅស្រុកកោះធំ ត្រូវសមត្ថកិច្ច ចុះបង្កាប ឃាត់ខ្លួនមុនស្ស ៣នាក់

កណ្ដាល: កាលពីវេលាម៉ោង ១២ និង០៥នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចដីចម្ការស្វាយ ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្កកណ្ដាល សមត្ថកិច្ច បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ឃាត់ខ្លួនបានជនសង្ស័យ២នាក់។

ជនសង្ស័យទី១.ឈ្មោះ វុធ វ៉ិត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ និងទី២.ឈ្មោះ រ៉ាវ ហ៊ី ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិ ពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។

វត្ថុតាងចាប់យក៖
-កន្ត្រកសម្រាប់ ដាក់មាន់ជល់ ០៦
-មាន់ជល់០២ក្បាល (០១រស់)
-ជញ្ជីងថ្លឹងមាន់ ០១គ្រឿង និងដុំស្កុត រុំអស់ មួយចំនួន
-ប្រាក់រៀល ៤០០,០០០៛ និងប្រាក់ដុល្លារ ១០០$។
-ម៉ូតូ ០៤គ្រឿង មានដូចជា ៖
-ម៉ាក Honda ZoomerX ពណ៌ ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GT-7040 មានលេខតួ MLHGE6204-J5208936 និងលេខម៉ាស៊ីន JF6204-J5208936 ចំនួន ០១គ្រឿង ។
-ម៉ាក Honda ZoomerX ពណ៌ ស -ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DE-7084 មានលេខតួ MLHJE6202-J5064358 និងលេខម៉ាស៊ីន JF6202-J5064358 ចំនួន ០១គ្រឿង ។
-ម៉ាក Honda C90 (គប់ជ្រុង) ពណ៌ ខៀវ ពាក់ផ្លាកលេខ កណ្តាល 1AE-7999 មានលេខតួ HA02-1632019 និងលេខម៉ាស៊ីន HA02E-1632029 ចំនួន ០១គ្រឿង ។
-ម៉ាកហុងដាគុបមូល ពណ៌ ស្លែចាស់ គ្មានផ្លាកលេខ មានលេខតួ C50-0440627 និងលេខម៉ាស៊ីន C50E-0440378ចំនួន ០១គ្រឿង ។

ដំណើររឿង ៖ នៅវេលាកើតហេតុ មានការលេងល្បែងស៊ីសងជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចខាងលើ ទើបកម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុក និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល បានចុះដល់ទីតាំង ឃើញមនុស្សជាច្រើននាក់ កំពុងចោមរោមលេងជល់មាន់ ក្រោយមកសមត្ថកិច្ចក៏ចាប់បានជនសង្ស័យ ០២នាក់គឺរួមជាមួយវត្ថុតាង ដូចខាងលើ ចំណែក អ្នកផ្សេងទៀត បានរត់គេចខ្លួនអស់។

ក្រោយមកសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំង ០២នាក់ រួមជាមួយវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់