ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុករបាំងពុះទ្រូងផ្លូវ បណ្ដាលឲ្យសា្លប់ភ្លាមៗ នៅស្រុកពញាឮ

កណ្ដាល: កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូជិះបុករបាំងពុះចែកផ្លូវ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ភូមិទួលងោក ឃុំកំពងុលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឆូយ លីសា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅខេត្តពោធិ៍សាត់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក YAMAHA EXCITER ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 1AK-0801 ធ្វើដំណើរពីត្បូង ទៅជើងភ្នំពេញ-បាត់ដំបង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ចំណែកសព រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យ៕

មតិយោបល់