សមត្ថកិច្ចឃាត់ខ្លួនស្រីស្អាតម្នាក់ ករណីប្រើប្រាស់សារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈុំ អ៊ិនសុធារី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសឡា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ពិនិត្យទឹកនោម) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់