ព័ត៌មានជាតិ

អាណោចអាធ័មណាស់! លោកតាអាយុ៧៧ឆ្នាំម្នាក់​ ​កាប់​ឆ្ការ​ដើម​បន្លា​ស្អិត​នៅ​ក្បែរ​របង​ផ្ទះ ដួលស្លាប់​គ្មាន​អ្នកដឹង

​បន្ទាយ​មាន​ជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ លោកតា​វ័យ​៧៧​ឆ្នាំ​ម្នាក់​ បាន​កើត​ខ្យ​ល់​គ​ដួល​ស្លាប់​ ដោយ​គ្មាន​អ្នកដឹង​ ខណៈ​គាត់​កាប់​ឆ្ការ​ដើម​បន្លា​ស្អិត​នៅ​ក្បែរ​របង​ផ្ទះ​ ។​ ហេតុការណ៍​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​ ២០២១​ នៅ​ភូមិ​ស្តី​ក្រោម​ ឃុំ​គយ​ម៉ែ​ង​ ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ លោកតា​រង​គ្រោះ​ឈ្មោះ​ យស​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​៧៧​ឆ្នាំ​ នៅ​ភូមិ​ស្តី​ក្រោម​ ឃុំ​គយ​ម៉ែ​ង​ ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ លោកតា​មិន​បាន​ហូប​បាយ​មួយ​ល្ងាច​និង​មួយ​ព្រឹក​ ។​ នៅ​ថ្ងៃ​កើតហេតុ​ ប្រពន្ធ​ និង​កូនចៅ​ មិន​បានដឹង​ថា​ គាត់​ទៅ​ណា​នោះ​ទេ​ស្រាប់តែ​បាត់​ពី​ផ្ទះ​ ហើយ​កូនចៅ​ បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និង​នាំ​គ្នា​ដើរ​រក​ លុះ​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២១​ មាន​គេ​ប្រទះ​ឃើញ​សព​លោកតា​ដេក​ផ្កាប់មុខ​ត្រូវ​នឹង​ដុំ​ថ្ម​ស្លាប់​នៅ​ក្បែរ​របង​ផ្ទះ​ដៃ​កាន់​កាំបិត​និង​ពាក់​ស្បែកជើង​ ក​វែង​ មិនដឹង​ថា​គាត់​បាន​ស្លាប់​តាំងពី​ពេល​ណា​មក​នោះ​ទេ​ ។​

​នគរបាល​មូលដ្ឋាន​ បាន​បន្ត​ថា​ តាម​ការ​ពិនិត្យ​ នៅ​លើ​ខ្លួនប្រាណ​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​ នឹង​ករណី​ឃាតកម្ម​ឡើង​ឡើយ​ ។​
​តាម​ការ​សន្និដ្ឋាន​ របស់​ក្រុមការងារ​និង​គ្រូពេទ្យ​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ ខ្យល់​គ​ ដួល​ផ្កាប់មុខ​ត្រូវ​នឹង​ដុំ​ថ្ម​ដោយ​គ្មាន​អ្នក​ណា​ដឹង​បណ្តាល​ឲ្យ​សព​ឡើង​ជាំ​ខ្មៅ​ ដោយសារ​ត្រូវ​កំ​ដៅ​ថ្ងៃ​ ខណៈ​ពេល​គាត់​ព្យាយាម​ឈរ​កាប់​ឆ្ការព្រៃ​ដើម​បន្លា​ស្អិត​ដុះ​នៅ​ក្បែរ​ផ្ទះ​ ។​

​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើ​បុ​ណ្យា​តាមប្រពៃណី​​ ៕​

មតិយោបល់