ព័ត៌មានជាតិ

ភ្ញាក់ឲ្យព្រើត ព្រោះឮសំទ្បេងខ្លាំង ចេញទៅមើល ឃើញរបួសធ្ងន់មនុស្ស ៣នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១៦ និង០០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិ លេខ១១ ត្រង់ចំណុចមុខផ្ទះឈ្មោះសាន សោម ស្ថិតនៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា។

ម៉ូតូទី១ម៉ាកហុងដាឌ្រីម (HONDA DREAM ) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1Q-5280 បើកបរដោយឈ្មោះលី បូរ ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិស្ទឹង ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងទី២ម៉ូតូម៉ាក ហុងដា ស៊ីប៊ីអរ( HONDA CBR) ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឿន និកា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជើងច្រង់ ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បានឌុបឈ្មោះ ឈឿន ណារ៉ាន់ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (របួសធ្ងន់)។

មូលហេតុ៖ បើកជែង ក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសគ្រោះ នៅមន្ទីរពេទ្យ៕

មតិយោបល់