ព័ត៌មានជាតិ

បុរសម្នាក់លែងលះប្រពន្ធ ខូចចិត្តប្រើសារធាតុញៀន បានបង្ហោះសារមុនចងកសម្លាប់ខ្លួនថា…

ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង២៥នាទីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលលេខ២២ ភូមិព្រែកព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ អ៊ូ វីរ៉ាវីន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានលែងលះជាមួយប្រពន្ធ ហើយខូចចិត្តប្រើសារធាតុញៀន មុខរបរក៏មិនពិតប្រាកដ រហូតមួយរយៈចុងក្រោយនេះ មានសង្សារហើយតែងតែវាយធ្វើបាប លុះត្រឡប់មកពីព្រះសីហនុវិញបាន ៥ថ្ងៃ ស្រាប់តែបង្ហោះសារថា «គ្រប់ទង្វើបងសុំទោស បងលាអូនរហូតហើយ» មុននឹងចងកសម្លាប់ខ្លួន ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ត្រួតពិនិត្យសព បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់