ព័ត៌មានជាតិ

អេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន ហេង សម្បត្តិ កាយដីធ្វើផ្លូវប៉ះខ្សែបណ្ដាញ បណ្ដាលឲ្យដាច់ភ្លើង

ព្រះសីហនុៈ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង៥៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្ទឹងហាវ ទ្វារចរន្តទី២ (F2A) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន ហេង សម្បត្តិ កាយដីធ្វើផ្លូវប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១០និង០០នាទីយប់៕

មតិយោបល់