ភ្នំពេញៈ នៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែង តាមបណ្តោយផ្លូវ២៧១ ភូមិមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ តឿ ស៊ីសុវត្ថិ អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខឯកជន មានស្រុកកំណើតនៅ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បាននិយាយប្រាប់អ្នកជិតខាងថា គាត់រង់ចាំបើកប្រាក់ បើបើកបានពេលណាគាត់ទៅលេងស្រុក ប៉ុន្តែមិនទាន់បានបើកផង ស្រាប់តែចងកសម្លាប់ខ្លួន ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
មតិយោបល់