ព័ត៌មានជាតិ

បុរសរកឃ្មុំ២នាក់ ផឹកស៊ីទាស់ពាក្យសម្តី ប្រើអំពើហិង្សា បណ្តាលឲ្យស្លាប់ម្នាក់

បាត់ដំបងៈ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ករណីបុរស២នាក់ ផឹកស៊ីទាស់ពាក្យសម្តី បណ្តាលឲ្យវាយសម្លាប់គ្នាបាត់បង់ជីវិតម្នាក់ នៅចំណុចបឹងឈូក ស្ថិតនៅក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជនសង័្សយនោះគឺឈ្មោះស៊ីប សុខា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុកឯភ្នំ ខេត្តបាត់ដំបង ។ ចំណែនជនរងគ្រោះឈ្មោះ ភិន ប៊ុនធឿន ហៅផាក់ឡូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ។

ដំណើររឿង៖ ទាក់ទងករណីខាងលើនេះ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បុរសឈ្មោះ ស៊ីប សុខា និង បុរសឈ្មោះ ភិន ប៊ុនធឿន ហៅផាក់ឡូវទាំងពីរនាក់រស់នៅភូមិ-ឃុំជាមួយគ្នាហើយរាល់ថ្ងៃ ប្រកបមុខរបររកឃ្មុំតាមព្រៃក្នុងមូលដ្ឋានជាមួយគ្នា ។ ក្នុងដំណើរកើតហេតុនាវេលាម៉ោងប្រមាណជា១០ព្រឹកអ្នកទាំងពីរ បានអង្គុយបរិភោគអាហារនិងផឹកស្រាផងនៅចំណុចបឹងឈូក ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រែកឆ្ដោឃុំពាមឯកស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងពេលផឹកស៊ីតែពីរនាក់ក៏កើតរឿងនិយាយចំអន់ដៀមដាមដាក់គ្នាចុះឡើងៗ ក៏ឈានទៅកើតជាជម្លោះមួយរហូតជនស័ង្សយបានវាយទៅលើមុខរបស់ជនរងគ្រោះយ៉ាងដំណំនិងដោយភ័យខ្លាច ជនរងគ្រោះវាយតបតវិញជនស័ង្សយបានស្ទុះទៅរកដំបងឈើនៅក្បែរនោះមកវាយបន្ថែមលើជនរងគ្រោះរហូតបាត់បង់ស្មារតីរួចបានអូសជនរងគ្រោះទៅបោះចោលក្នុងព្រៃជិតនោះ ។ រហូតដល់យប់ថ្ងៃដដែលជនសង័្សយបានមកផ្ទះវិញលុះព្រឹកឡើងដោយបានសង្កេតមើលមិនឃើញជនរងគ្រោះមកផ្ទះខ្លួនសង័្សយថាជនរងគ្រោះអាចស្លាប់នៅកន្លែងកើតហេតុហើយខ្លួនបានវិលទៅទីនោះដើម្បីពិនិត្យមើលហើយបានឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារអំពើរបស់ខ្លួនមែន ខ្លួនក៏សំងំលាក់បាំងរឿងនេះមិនឲ្យអ្នកណាដឹងឡើយ។

នៅថ្ងៃដែលបាត់ជនរងគ្រោះមិនឃើញវិលត្រឡប់មកផ្ទះវិញដូចរាល់ដងក្នុងថ្ងៃទី០១និងថ្ងៃទី០២ខែមេសាឆ្នាំ២០២០គ្រួសារជនរងគ្រោះកេីតការសង័្សយពីមូលហេតុនេះប៉ុន្តែគាត់មិនទាន់បានរាយការណ៍ដល់សមត្ថកិច្ចនៅឡើយទេដោយគាត់បានសួរនាំចំពោះជនសង្ស័យខាងលើព្រោះអ្នកទាំងពីរចេញដំណើរទៅរកឃ្មុំទាំងពីរនាក់ ប៉ុន្តែបាត់ជនរងគ្រោះមិនឃើញត្រឡប់មកវិញតើមានមូលហេតុអ្វី? ។

ចម្ងល់របស់ក្រុមគ្រួសារជនរងគ្រោះត្រូវបានជនសង័្សយឆ្លើយប្រាប់ថាក្នុងពេលទៅរកឃ្មុំនេះខ្លួននិងជនរងគ្រោះដើរបែកគ្នាមិនបានដើររកឃ្មុំជុំគ្នាទេការបាត់ខ្លួនជនរងគ្រោះនេះខ្លួនបានបដិសេធថាមិនបានដឹងទេប៉ុន្តែដើម្បីឲ្យអស់ចិត្តជនសង័្សយរូបនេះសុខចិត្តនាំគ្រួសារជនរងគ្រោះដើរស្វែងរកជនរងគ្រោះទាំងអស់គ្នាហើយដំណើរស្វែងរកនេះមានរយៈពេលពីរថ្ងៃគឺថ្ងៃទី០៣និងថ្ងៃទី៤ខែមេសាឆ្នាំ២០២០ដោយសារជនសង័្សយចេះតែបង្វែងដានរហូតហើយព័ត៌មានពីការបាត់ខ្លួនបុរសឈ្មោះ ភិន ប៊ុនធឿន ហៅផាក់ឡូវត្រូវបានដឹងដល់សមត្ថកិច្ចនគរបាលហើយដែរ ។ ទីបំផុតក្រុមគ្រួសារបានស្វែងរកឃើញជនរងគ្រោះបានស្លាប់នៅក្នុងព្រៃ ដែលក្នុងពេលប្រទះឃើញសាកសពជនរងគ្រោះនៅចំណុចកើតហេតុខាងលើឃើញមានស្លាកស្នាមរបួសនៅលើខ្លួនសាកសព ទើបសមត្ថកិច្ចនគរបាលឈានទៅដល់ការវាយតម្លៃនិងសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ ដោយករណីហិង្សាណាមួយជាក់ជាមិនខាន ។

តាមរយៈការស្រាវជ្រាវអំពីអង្គហេតុនិងដំណើរទាក់ទងគ្នាពីដំបូងរៀងមកនោះនិងតាមបទបញ្ជារបស់ឯកឧត្តមស្នងការនគរបាលខេត្តបាត់ដំបងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងលោកគឺប៊ុណ្ណារ៉ាលោកឧត្តមសេនីយ៍ត្រីជេតវណ្ណនីស្នងការរងផែនការងារព្រហ្មទ័ណ្ឌបានឲ្យការិយាល័យជំនាញព្រហ្មទ័ណ្ឌកំរិតធ្ងន់និងនគរបាលស្រុកឯកភ្នំធ្វើការឃាត់ខ្លួនជនស័ង្សយខាងលើធ្វើការស្រាវជ្រាវតាមជំនាញជាបន្ទាន់ហើយឆ្លងតាមរយៈការស្រាវជ្រាវជនសង័្សយបានឆ្លើយសារភាពថាខ្លួនតែម្នាក់គត់ដែលបានប្រើប្រាស់ដៃនិងដំបងឈើវាយទៅលើជនងគ្រោះរហូតបាត់បង់ជីវិតដោយសារទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ីនៅចំណុចកើតហេតុខាងលើកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២០ប្រាកដមែន។

ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកឯកភ្នំ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់