ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិង រថយន្ត បណ្តាលឲ្យ ស្លាប់១នាក់ ខូចម៉ូតូ ០១គ្រឿងកាលពីវេលាម៉ោង ១២និង ០៥នាទី ត្រូវនិងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ ទីតាំងនៅចំនុចលើផ្លូវជាតិលេខ ១ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅ វេលាម៉ោង កើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក Honda Dream 125 ពណ៍ ខ្មៅ សេរីឆ្នាំ 2013 ស្លាកលេខ ភ្នំពេញ 1BP 0117 បើកបរដោយឈ្មោះខាន់ បូណា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅពី ភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិលេខ១។ លុះពេលបើកមកដល់ចំនុចកើតហេតុខាងលើ បានបើកជែងរថយន្តមិនស្គាល់អត្តសញ្ញាណ ប្រភេទទេសចរណ៍ ដែលបើកមានទិសស្របគ្នា បណ្តាលឲ្យម៉ូតូដួលមកខាងឆ្វេងចូលក្រោមរចយន្ត កុងតាន័រ មិនស្គាល់អត្តសញ្ញាណដែលបើកបរមានទិសដៅផ្ទុយគ្នា ត្រូវរថយន្តកុងតាន័រនោះកិនទាំងម៉ូតូនិងអ្នកបើកបរម៉ូតូ បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុ ប្រគល់ជូនក្រួសារសពយកទៅធ្វើបុណ្យ និងម៉ូតូខូចធ្ងន់បានយកមករក្សារទុកជាភស្តុតាងនៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ៕

 

មតិយោបល់