ភ្នំពេញៈ បុរសម្នាក់ បានឡើងឋានសួគ៌ក្នុងបន្ទប់ទឹកសាធារណៈ ចេញមកវិញ បាត់ម៉ូតូស្កុបពី ស៊េរី០១៥ នៅសល់ Zoomer-X ខាងស្រី បែរជាខាងប្រុស ចោទថាខាងស្រីជាអ្នករៀបគម្រោង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៦ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ ឡេងបញ្ញាបុត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១០អា ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូស្កុបពី សេរី០១៥ ពណ៌ស ស្លាកលេខ ភ្នំពេញ1FE-0188 រីឯបុរសភេទទី៣ឈ្មោះ ទាវ ចុងហាវ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជិះម៉ូតូ Zoomer-X ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1DD-7000 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនដំបូងនៅយប់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧ ដោយមិនចាំថាម៉ោងប៉ុន្មានទេ ជនរងគ្រោះបានផឹកស៊ីនៅម្តុំសូរិយាម៉ល រៀងស្រវឹងស្រឿងៗ ក៏បានជិះម៉ូតូស្កុបពី មកអង្គុយលេងនៅសួនវត្តបុទុមវតី បានមួយសន្ទុះ ។ បន្ទាប់មក ក៏មានបុរសភេទទី៣ ជិះម៉ូតូម៉ាក Zoomer-X អង្គុយលេងក្បែរខ្លួនបាននិយាយគ្នាលេង ក៏ភាគីខាងភេទទី៣ លូកលាន់ប្រដាប់ភេទជនរងគ្រោះ និងបានបបួលគ្នាទៅឡើងឋានសួគ៌ក្នុងបន្ទប់ទឹកសាធារណៈ ដោយជិះម៉ូតូម្នាក់មួយទៅចតខាងមុខបន្ទប់ទឹកនោះតែម្តង។
ពេលទៅដល់ភ្លាមៗគូស្នេហ៍ទាំង២នាក់ បានចូលទៅក្នុងបន្ទប់ទឹកដើម្បីរួមរ័ក្ស ឡើងឋានសួគ៌ រហូតដល់បញ្ចប់រួចរាល់ ក៏ចេញពីបន្ទប់ទឹក ក្រឡេកមកមើលម៉ូតូ ឃើញតែម៉ូតូ Zoomer-X តែបាត់ម៉ូតូស្កុបពីខាងប្រុស។
ដោយមិនអស់ចិត្តភាគីខាងប្រុស បានដាក់ការសង្ស័យទៅលើដៃគូដែលជាភេទទី៣ ថាមានគម្រោងរៀបចំផែនការ ធ្វើស៊ីម៉ូតូ និង បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលចតុមុខ។ រីឯដៃគូភេទទី៣ បានបដិសេធថា មិនដឹងដូចគ្នា ដោយយើងទាំង២នាក់នៅក្នុងបន្ទប់ទឹកដូចគ្នា អ្នកណាអាចបែងភាគទៅលួចម៉ូតូបងយ៉ាងម៉េចទៅ ។
បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យប្តឹងនៅប៉ុស្ត៏នគរបាលចតុមុខ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ៕
https://www.youtube.com/watch?v=eTC-DyW7tB0&feature=youtu.be
មតិយោបល់