ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងផ្លូវ នៅផ្លូវជាតិលេខ ៤

កំពង់ស្ពឺ: នៅវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ ៤ ចន្លោះគីទ្បូម៉ែត្រ ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-99 4 2 សឺមីរ៉ឺម៉កលេខ ព្រះសីហនុ 4A-1430 បើកបរដោយឈ្មោះ យឹម ឌី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បាន បុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស រថយន្តក្រឡុកស៊ីម៉ង់ត៍ ពាក់ផ្លាកលេខ ភ្នំពេញ 3E-9264 ស៊ឺមីរ៉ឺម៉កលេខ ភ្នំពេញ 4A-4775 បើកបរដោយឈ្មោះ ហែម មីនា ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សំណាងល្អពុំ បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

មូលហេតុ៖ បណ្តាលមកពីកត្ដាធ្វេសប្រហែសរបស់អ្នកបើកបរ ណាមួយកំណាត់ផ្លូវនេះ ជាចំណោទមួយ ដែលងាយ និងជួបបញ្ហាគ្រោះថ្នាក់បំផុត។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងរថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់