ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះមួយខ្នង នៅស្រុកកំពង់ចាម

កំពង់ចាមៈ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីអគ្គិភ័យ ១កើតឡើង ចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះឈ្មោះ ស៊ុយ ស៊ីណាដែត អាយុ ៤៤ឆ្នាំ ភេទស្រី និងប្ដីឈ្មោះ តាយ ម៉េងស៊ា អាយុ ៤៥ឆ្នាំ។

អគ្គិភ័យកើតឡើងបណ្ដាលឲ្យបាត់បង់និងខូចខាតសម្ភារ:មានដូចជា៖
-ផ្ទះ០១ខ្នង មានទំហំ ៨ម៉ែត្រ x១២ ម៉ែត្រ
-បាត់បង់ ប្រាក់រៀល ១.៥០០.០០០រៀល (មួយលានហាសិបម៉ឺនរៀល)
-ទូចំនួន ០៣ គ្រែប្រអប់ ០២. ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនបោកគក់ខោអាវ ០១គ្រឿង
-សម្ភារៈ និងឯកសារមួយចំនួនទៀត ។

អគ្គិភ័យ មិនបណ្ដាលឆេះរាលដាលដល់ ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

កម្លាំងសមត្ថកិច្ចបានពន្លត់អគ្គិភ័យ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានទឹកចំនួន០៤គ្រឿង ឡានទឹកខេត្ត ០៣គ្រឿង ឡានទឹកស្រុក ០១គ្រឿង។
ប្រើប្រាស់ទឹកអស់ ៩រថយន្ត រថយន្តខេត្តចំនួន ៦ រថយន្ដ រថយន្តអធិការដ្ឋានស្រុកកំពង់សៀម ចំនួន ០៣ រថយន្ដ៕

មតិយោបល់