ព័ត៌មានជាតិ

ករណីបុរសម្នាក់ដួលស្លាប់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទីព្រឹក មានករណីខ្យល់គ (បណ្ដាលឲ្យដួលបោកក្បាលស្លាប់) ចំណុចមុខផ្ទះឈ្មោះ ហេង លី ភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជងរងគ្រោះ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(មនុស្សសតិមិនប្រក្រតី)។

ករណីខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានស្នាមបែកនៅលើកន្ទុយត្របកភ្នែកខាងស្ដាំ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារដួលបោកទៅនឹងកម្រាលបេតុងពិតប្រាកដមែន។

ក្រោយពេលកើត សពត្រូវបានអាជ្ញាធរឃុំយកទៅបូជានៅវត្តចន្ទសុរិយា ដែលស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕

មតិយោបល់